ប្រាសាទលលៃ | |
---|---|
ឈ្មោះ: | ប្រាសាទលលៃ |
អ្នកកសាង: | ព្រះបាទយសោវរ្ម័នទី១ |
កាលបរិច្ឆេទកសាង: | ៨៩៣ |
ឧទ្ទិសថ្វាយ: | ព្រះឥសូរ |
ស្ថាបត្យកម្ម: | ខ្មែរ |
ទីតាំង: | ភូមិលលៃ ឃុំប្រាសាទបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប |
ប្រវត្តិរបស់ប្រាសាទ
ប្រាសាទលលៃស្ថិតនៅខាងជើងផ្លូវជាតិលេខ៦ (សៀមរាប-ភ្នំពេញ)ត្រង់បង្គោល គីឡូម៉ែត្រលេខ១៣ បត់ចុះចម្ងាយ ៥០០ម៉ែត្រពីផ្លូវជាតិ ក្នុងភូមិលលៃ ឃុំប្រាសាទបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ប្រាសាទនេះស្ថិតនៅកណ្តាលបារាយណ៍ "ឥន្រ្ទតាដាក" ដែលមានបណ្តោយប្រវែង ៣៨០០ម៉ែត្រ និងទទឹង ៣០០ម៉ែត្រ នៅជិតព្រះ វិហារវត្តលលៃ។ ឈ្មោះប្រាសាទនេះត្រូវបានប្រជាជននាសម័យក្រោយអង្គរហៅតៗគ្នាមក ប៉ុន្តែឈ្មោះដើមនៃប្រាសាទនេះគឺ ឥស្វរលោក ដែលត្រូវបានកសាងនៅឆ្នាំ៨៩៣ ដោយព្រះបាទយសោវរ្ម័នទី១ ដែលជាបុត្ររបស់ព្រះបាទឥន្ទ្រវរ្ម័នទី១[១]។ព្រះបាទយសោវរ្ម័នទី១ ឡើងគ្រងរាជបន្តពីព្រះបិតារបស់ព្រះអង្គ ចាប់ពីឆ្នាំ៨៨៩-៩១០នៃគ.ស ហើយបានកសាងប្រាសាទលលៃនៅឆ្នាំ៨៩៣ ដើម្បីឧទ្ទិសដល់ដួងព្រលឹងរបស់ព្រះមាតានិងបិតា ជីដូន និងជីតារបស់ព្រះអង្គ។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyut6bP0h0lINW6C8IqxZGCB2cQBTL4-h3mtjgzGpbsvq1G63QfE9EHqWuuCZcHHgmKdEQRGOW6FY-J0grW2D0WGM_YSryCnGam1q4mJsltf8e6KM1r-uBsWQ3hWoFfcxZRx12hPqPfLo0/s400/APSARA-Lolei-2.jpg)
ប្លង់ និងសំណង់ស្ថាបយ្យកម្ម
ប្រាសាទលលៃមានតួប៉ម៤ ធ្វើពីឥដ្ឋ សង់រៀងជាពីរជួរមុខក្រោយស្ថិតនៅលើទីទួលខ្ពស់កណ្តាល បារាយណ៍ មានសិលាចារឹកដូចប្រាសាទព្រះគោ បែរមុខទៅទិសខាងកើត ហើយមាន ទ្វារបពោ្ឆតបីទិសទ្វារចូលមួយ នៅលើ មេទ្វារប៉មទាំង៤ មានសិលាចារឹកចារស្មើដៃបៀ្របដូចអក្សរពុម្ព។ ចំណែកផែ្តរលើទ្វារមាន ក្បាច់រចនានៅ អមមាត់ទ្វារក្នុងប្រអប់ មានចម្លាក់ជារូបប្រាសាទមានទ្វារបាលដៃកាន់ ស៊ែររីត្រីសូល៍ ។ តួប៉មនីមួយៗ មានតម្កល់សិវលិង្គមិនតែប៉ុណ្ណោះមានឈ្មោះ អ្នកបំរើដែលទទួល នាទីផេ្សងៗពីគ្នាក្នុងការថែទាំនិង រៀបចំកិច្ចបូជាប្រចាំប៉មនីមួយៗ ។ ប្រាសាទនេះប៉មប្រាសាទមួយដួលរលំជិតអស់ នៅសល់ តែមួយផ្ទាំងតូចប៉ុណ្ណោះ រីឯប៉មបីទៀត មានសភាពចាស់ ទ្រុឌទ្រោមខ្លាំង ហើយនៅពេលបច្ចុប្បន្ន ។ ប្រាសាទលលៃកសាងនៅចុងសតវត្សទី៩ នៃគ,ស៨៩៣ ដោយព្រះបាទយសោវរ្ម័នទី១ ដើម្បីឧទ្ទិសថ្វាយ ដល់ព្រះឥសូរ ក្នុង សាសនាព្រាហ្មណ៍ ។ តាមសិលាចារឹករបស់ប្រាសាទនេះ បានលំអិតអំពីពេលវេលាល្អ ដែលគេដេញគន់គូរឡើង ដើម្បីប្រារព្ធ ពិធីឆ្លងពេលដែល ព្រះបាទយសោវរ្ម័នទី១ កសាងប្រាសាទលលៃ នេះប្រហែលជាព្រះអង្គចាប់ផ្តើមអនុវត្តគំរោងផ្លាស់រាជធានីពី "ហរិហរាល័យ" (តំបន់រលួសសព្វថៃ្ង) ទៅជា "យសោធរ" (តំបន់ឧទ្យានអង្គរសព្វថៃ្ង) ជាបណ្តើរៗ ។ តាមសិលាចារឹកដដែលឲ្យដឹងដែរថាទឹក នៅក្នុងបារាយណ៍នេះ ។ គឺសំរាប់ការប្រើប្រាស់នៅទីក្រុងហរិហរាល័យ និងសំរាប់ធ្វើស្រែចំការនៅតំបន់ នេះបច្ចុប្បន្នស្រះដែលនៅជុំវិញប្រាសាទ បាត់អស់ហើយក្លាយទៅជាវាលស្រែ ។ ប្រាសាទលលៃនេះមានក្រុមអង្គការសហគមន៍ ព្រះអាទិត្យអភិវឌ្ឍន៍កម្ពុជា ដែលជាមជ្ឈមមណ្ឌលបណ្តុះ បណ្តាលកុមារកំព្រាអនាថា និងក្រីក្រ នៅឈរចាំចែកខិត្តប័ណ្ណព័ត៌មានអង្គការរបស់ខ្លួនដល់ភ្ញៀវទេសចរ ដែលមកទស្សនាប្រាសាទគ្រាន់បានកំរៃខ្លះ ដើម្បី ផ្គត់ផ្គង់ម្អូបអាហារដល់កុមារនៅក្នុងអង្គការ ព្រោះអង្គការ នេះទើបនឹងបង្កើតឡើង ហើយមានការខ្វះខាតថវិកា ប្រាសាទនេះមានភ្ញៀវអន្តរជាតិទៅទស្សនា ជារៀងរាល់ថៃ្ង តែសំរាប់ភ្ញៀវជាតិវិញ កម្រមានទៅទស្សនាណាស់។ប្រាសាទលលៃបានកសាងឡើងនៅក្នុងរជ្ជកាលព្រះបាទ យសោវរ្ម័នទី១ ក្នុងសតវត្សរ៏ទី៩ ឧទ្ទិសដល់សាសនាហិណ្ឌូ ។ ប្រាសាទនេះស្ថិតនៅលើទីទួលខ្ពស់កណ្តាលបឹងបារាយណ៏ព្រះឥសូរ (សព្វថ្ងៃនេះពុំមានទឹកទៀតឡើយ) ប្រកបដោយប្រាសាទជា ច្រើនខ្នង មានការតុបតែងដោយរូបទេពធីតាឆ្លាក់ដ៏ល្អវិចិត្រ ។ ប្រាសាទមួយដែលស្ថិតក្នុងអាណាចក្រហរិហរាល័យៈ ។ ប្រាសាទលលៃជាប្រាសាទមួយដែលស្ថិតនៅក្នុងចំណោមក្រុមទេវស្ថាន ក្រុងហរិហរាល័យៈ ។ ប្រាសាទនេះកសាងឡើងនៅចំកណ្តាលបារាយណ៏ព្រះឥសូរ ។ ព្រះបាទឥន្រ្ទវរ្ម័នទី១កសាង បារាយណ៏នេះឡើងដើម្បីការពារសត្រូវ ប៉ុន្តែព្រះអង្គក៏បានផ្លាស់រាជធានីនេះទៅឯក្រុងព្រះនគរវិញដោយ ហេតុថាមិនអាចពង្រីកអាណាចក្ររបស់ព្រះអង្គនៅឯក្រុងហរិ ហរាល័យៈអោយធំជាងនេះបាន ។ ដូច្នេះហើយបានជាឈ្មោះរបស់ក្រុងហរិហរាល័យៈត្រូវបានរលាយបាត់ តាំងពីពេលនោះមក។
តើប្រាសាទលលៃមានអ្វីទស្សនាខ្លះ? ប្រាសាទលលៃកសាងឡើងនៅលើជើងគ្រឹះដែលមានទទឹង ៨០ម្រ៉ែត បណ្តោយ៩0ម៉្រែត ធ្វើអំពីឥដ្ឋទាំងអស់មានគោបុរៈផ្នែកខាងកើតតែមួយប៉ុណ្ណោះ ។ ប្រាសាទនេះជាក្រុមប្រាសាទដែលមានទាំងអស់៤ ពីរខ្នងស្ថិតនៅជួរទិសខាងកើត និង ទិសខាងលិច ចំណែកឯប្រាសាទពីរទៀតស្ថិតនៅជួរទិសខាងជើងនិង ខាងត្បូងមានសិលាចារឹកស្រដៀងនឹងប្រាសាទព្រះគោ ខុសគ្នាត្រង់ចំនួនប្រាសាទប៉ុណ្ណោះ ។ រូបចម្លាក់នៅប្រាសាទលលៃ ទោះបីជាមានការទ្រុឌទ្រោមខ្លាំងក៏ដោយ ក៏នៅមានក្បាច់ចម្លាក់ដ៏រស់រវើកតាមស៊ុមទ្វារ និង ចម្លាក់ថ្មភក់នៅលើផ្តែរ ដែលគេអាចសន្និដ្ឋានបានថា ប្រាសាទដែលនៅទិសខាងកើតមានហោងជាងរូបព្រះឥន្រ្ទគង់ លើ ដំរីឯរាវ័ណ ។ ផ្នែកខាងឆ្វេង និងខាងស្តាំរបស់ក្បាលដំរីឯរាវ័ណមានកម្រងផ្កា ។ នៅហោជាងលើផ្តែរជាចម្លាក់ផុសរបស់តាបសទាំងអស់ដែលមាន ៨ អង្គ កំពុងតែអង្គុយសមាធិតាំងសិល្ប៏ ។ ចំណែកឯចម្លាក់នៅស៊ុមទ្វារធ្វើអំពីថ្មភក់ជារូបសិង្ហពាំកម្រង ផ្កា ។ នៅហោជាងលើផ្តែរជាចម្លាក់ផុសរបស់តាបសទាំងអស់ដែលមាន ៨អង្គ កំពុងតែអង្គុយសមាធិតាំងសិល្ប៏ ។ ចំណែកឯចម្លាក់នៅស៊ុមទ្វារធ្វើអំពីថ្មភក់ជារូបសិង្ហពាំកម្រង ផ្កា ។ ទោះបីជាចម្លាក់ភាគច្រើនត្រូវបានរលាយបាត់ និងត្រូវបំផ្លិចបំផ្លាញក៏ដោយក៏គេនៅតែចាត់ទុកថាសិល្បៈដ៏ស្អាត វិចិត្រក្នុងទម្រង់សិល្បៈសម័យព្រះគោ ឬ ក្នុងយុគសម័យអាណាចក្រហរិហរាល័យ។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTlMI1i_Nesgts5pXynoo12q9oftjn4HwOYYRLGzHJ1rlIiwOYsF44ghdFFlU-tU7EyeDHoM0r1n5z3fwaxchjabZbxo5L6qGBZiwhRYpPBYU-jTLsDgWLaT_F3EDMM6eCf-5wlieCkDIY/s400/19431_og_1.jpeg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbxI84CqETDLfJzJChDOEiXkXGacNoESrLz1vmTYiayC5PKvZPN58T9A6tr4rITOlLT-g6-UXq0R2S6EcSf65UJTAetrm9Ezhld0VoOcFPCmtyNc9vDJS92SWBhHC_j8PGaKZsqjXJidUs/s400/113__rep_lolei.jpg)
- សៀវភៅមគ្គុទ្ទេសក៍អាណាចក្រអង្គរ ដោយលោក ហែម សោភ័ន្ត ភាគ១ ឆ្នាំ២០១៥ ទំព័រទី៥១។ ប្រភពអត្ថបទ Wikipedia